ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន០២នាក់ ត្រូវនគរបាលឃាត់ខ្លួន​ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

    ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនបានរួមមាន​ ៖

ទី១.ឈ្មោះ ផាត ផាន់ណារ៉ូ ភេទប្រុស និង ទី២.ឈ្មោះ ហេង អានសុទ្ធារី ភេទប្រុស អនៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ។

    វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក SUZUKI STEP ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ១FG-៦៩៧០  ទួណឺវីស ដងជ័រពណ៌ខ្មៅលាយលឿង។ សម្ភារបាត់បង់៖ ផ្លាកលេខរថយន្តលេខ ភ្នំពេញ ២BA-៧៨៣៩ ចំនួន០២(មុខ-ក្រោយ) ។

បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេី និងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖