ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តចូលតំបន់បឹងកក់រួចផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឱ្យរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកទីតាំងកើតហេតុព្រោងព្រាត ចំណែកជនបង្កបានគេចខ្លួនបាត់ស្រមោល ។

   ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងតំបន់ បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃេីញបុរសម្នាក់ជាខ្មាន់កាំភ្លេីងបេីក រថយន្តមួយគ្រឿងម៉ាក TOYOTA VIGO ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ បានបេីករថយន្តសំដៅមកកាន់មនុស្សមួយក្រុមដែលកំពុងអង្គុយលេង ហេីយបានស្រែកថា ពួកអ្ហែងវាយប្លន់អញ រួចដកកាំភ្លេីងបាញ់៦គ្រាប់ផ្ទួនៗ បណ្តាលឱ្យត្រូវរបួសយុវជនម្នាក់មួយគ្រាប់ និងផ្អើលប្រជាពលរដ្ឋនៅក្បែរនោះ។ ពេលបាញ់រួចខ្មាន់កាំភ្លេីងបានបេីករថយន្តគេចចេញពីកន្លែងកេីតហេតុបាត់ទៅ។

   បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុ សួរនាំព័ត៌មាន ដើម្បីធ្វើការស្រាវជ្រាវរកជនបង្កដែលបាន បាញ់បោះយ៉ាងអនាធិបតេយ្យកណ្តាលទីក្រុង និងឈានដល់ការតាមឃាត់ខ្លួនខ្មាន់កាំភ្លើងរូបនោះយកមកអនុវត្តតាមនីតិវិធីនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖