កីឡាករលើកទម្ងន់ Oleksandr Pielieshenko ដែលតំណាងឱ្យប្រទេសអ៊ុយក្រែនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Rio 2016 បានទទួលមរណភាពក្នុងអំឡុងពេលមានជម្លោះជាមួយរុស្ស៊ី។
ម្ចាស់ជើងឯកអឺរ៉ុប២សម័យកាល Pielieshenko អាយុ៣០ឆ្នាំបានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធភ្លាមៗបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ នេះបើយោងតាមគណៈកម្មាធិការជាតិអូឡាំពិកអ៊ុយក្រែន។
លោក Viktor Slobodianiuk គ្រូបង្វឹកផ្នែកលើកទម្ងន់ និងជាសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធលើកទម្ងន់អ៊ុយក្រែន (UWF) បាននិយាយថា “សង្រ្គាមបាននាំឲ្យយើងតស៊ូបានល្អបំផុត… វីរបុរសមិនស្លាប់ទេ”។
UWF បានបន្ថែមថា កីឡាករ Pielieshenko បានស្លាប់នៅក្នុងការវាយប្រហារនៃទាហានជួរមុខ។ គាត់បានជាប់ចំណាត់ថ្នាក់លេខ៤ នៅ Rio Games ក្នុងប្រភេទទម្ងន់៨៥គីឡូក្រាម និងបានឈ្នះមេដាយមាសនៅជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៦ និង២០១៧។
កីឡាករ Pielieshenko ក្រោយមកត្រូវបានហាមប្រាមបន្ទាប់ពីបរាជ័យក្នុងការធ្វើតេស្តថ្នាំក្នុងឆ្នាំ២០១៨។
UWF បានសរសេរបង្ហោះនៅលើ Facebook ថា “វាជាការសោកសៅជាខ្លាំងដែលយើងប្រាប់អ្នកថាបេះដូងរបស់ម្ចាស់កីឡាដែលមានគុណធម៌របស់អ៊ុយក្រែន។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះចំពោះក្រុមគ្រួសារ និងអ្នករាល់គ្នាដែលបានស្គាល់ Oleksandr” ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)