យ៉ាងហោចណាស់បុគ្គលិកម្នាក់បានស្លាប់ នៅពេលដែលអគ្គីភ័យបានឆាបឆេះស្ថានីយ៍ហ្គាសនៅកំពង់ផែឧស្សាហកម្ម Map Ta Phut ក្នុងខេត្ត Rayong នៅព្រឹក ថ្ងៃទី៩ខែឧសភា ។
អគ្គីភ័យនៅស្ថានីយ៍ហ្គាស ម៉ាប់តាភុត បានចាប់ផ្តើមនៅម៉ោងប្រហែល ១០ :៣០ នាទីព្រឹក នៅក្នុងស្តុកសាំង pyrolysis បញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅឡើងលើមេឃ ដែលអាចមើលឃើញពីចម្ងាយយ៉ាងច្រើន។
ក្រុមហ៊ុននេះជាកំពង់ផែពាណិជ្ជកម្ម និងស្ថានីយស្តុកទុកសារធាតុរាវ និងឧស្ម័ន រួមទាំងផលិតផលប្រេង។ សេចក្តីប្រកាសព័ត៌មានទី ២ របស់ខ្លួនបានបញ្ជាក់ថា បុគ្គលិក៤នាក់បានរងរបួស និងម្នាក់បានស្លាប់។ បុគ្គលិកផ្សេងទៀតត្រូវបានជម្លៀសចេញពីតំបន់នោះ។
ក្រុមអ្នកជួយសង្គ្រោះ និងក្រុមអ្នកពន្លត់អគ្គិភ័យបានបាញ់ពន្លត់ភ្លើងដែលក្នុងពេលនោះមានឮសំឡេងផ្ទុះម្តងម្កាល។
កម្លាំងសន្តិសុខបានបិទផ្លូវ ដើម្បីសម្រួលដល់ការឆ្លើយតបពេលមានអាសន្ន និងធានាសុវត្ថិភាពសាធារណៈ។ អគ្គិភ័យនេះត្រូវបានគេជឿថាបានធ្វើឱ្យគុណភាពខ្យល់នៅតំបន់ជុំវិញកាន់តែអាក្រក់ទៅៗ៕ ដោយ៖ ធីរីណា
រូបថត៖ Bangkok Post