ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចផ្តន្ទាទោស ជនជាតិចិនបើករថយន្ត LAMBORGHINI បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សុី ដាក់ពន្ធនាគារ ២ឆ្នាំ តែត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ

ចែករំលែក៖

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ លើជនជាតិចិនម្នាក់ ដែលបានបើករថយន្ត LAMBORGHINI HURACAN STO បុកមនុស្សម្នាក់ស្លាប់ នៅលើមហាវិថីសហព័ន្ធរុស្សុី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LAMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សុី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូ ស្លា.ប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារPJ ជាបណ្តោះអាសន្នហើយ កាលពីព្រឹក ថ្ងៃទៅ២៧ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ៕

ជនត្រូវចោទ ត្រូវបានតំណាងអយ្យការបានសម្រេចចោទប្រកាន់ ពីបទ.បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដ៏ទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៨៦ mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនSDB លើមហាវិថីសហព័ន្ធរុស្សុី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញតិឲ្យផ្តន្ទាទោសតាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទ.រត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

 សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២ និង៤៤ នាទីរំលងអធ្រាត្រឈ្មោះ FU ZHONG HUA ភេទប្រុស ជាជនជាតិចិន បានបើករថយន្តមួយគ្រឿងម៉ាក LAM BORHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា F.R 999 ផលិតឆ្នាំ២០២២ តាមបណ្តោយផ្លូវសហពន្ធរុស្សុី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតក្នុងស្ថានភាពស្រវឹង ដោយអត្រាជាតិអាល់កុល ០.៨៦ mg/L លុះមកដល់ចំណុចកើតហេតុបានបុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស ដែលធ្វើដំណើរដោយស្របទិសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន ២នាក់ ជាជនជាតិចិន ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖