ព័ត៌មានទាន់ហេតុការណ៍៖

Leverkusen បន្តមិនស្គាល់ពាក្យថាចាញ់៤៩ប្រកួត និងឡើងវគ្គផ្តាច់ព្រ័ត្រ Europa League

ចែករំលែក៖

ក្រុមឡើងជើង Bayer Leverkusen បាន​បង្កើត​កំណត់ត្រា​មិន​ចាញ់​នៅអឺរ៉ុប​ថ្មី​ក្នុង​ការ​ប្រកួត​ចំនួន៤៩ជាប់​គ្នា​ក្នុង​ការ​ធានា​បាន​លទ្ធផល​ស្មើ​ជាមួយ Roma ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ដែលសរុបទាំង២ជើងក្រុមខ្លាំងអាល្លឺម៉ង់បានយកឈ្នះក្នុងលទ្ធផលសរុប ៤ទល់២។

កីឡាករ Josip Stanisic បានស៊ុតបាល់បញ្ចូលទីក្នុងម៉ោងបន្ថែមចុងក្រោយនៃការប្រកួតនៅនាទីទី៩០+៧ ដើម្បីជួយឲ្យក្រុមរបស់លោក Xabi Alonso ស្មើ កាលពីយប់មិញ និងទទួលបានជ័យជំនះសរុបទាំង២ជើង

ក្រុម Roma ដែលបានចាញ់ការប្រកួតជើងទីក្នុងទឹកដីអ៊ីតាលី ប៉ុន្តែមានភាពប្រសើរឡើងច្រើនក្នុងការប្រកួតនៅទឹកដីអាឡឺម៉ង់ បានរកគ្រាប់បាលនាំមុខរហូតដល់២គ្រាប់មុន តាមរយៈការស៊ុតបាល់ប៉េណាល់ទីទាំង២គ្រាប់របស់ Leandro Paredes។

ប៉ុន្តែគ្រាប់បាល់ផ្ទាល់ចូលទីខ្លួនឯងពីការភ្លាត់ស្នៀតរបស់កីឡាករ Gianluca Mancini បានផ្តល់ឱ្យ Leverkusen តាមពីក្រោយ១គ្រាប់វិញនៅនាទីទី៨២មុនពេលដែលខ្សែការពារសញ្ជាតិក្រូអាត Stanisic រកបានគ្រាប់បាល់១គ្រាប់ក្នុងម៉ោងបន្ថែមធានាបាននូវប្រវត្តិសាស្រ្តជាមួយនឹងគ្រាប់បាល់ល្អបំផុតជួយ Leverkusen តាមស្មើ។

ឥឡូវនេះ Leverkusen បានឆ្លងកាត់ការប្រកួតចំនួន៤៩ជាប់ៗគ្នាដោយមិនចាញ់គ្រប់ការប្រកួតទាំងអស់ រួមទាំងការទទួលជ័យជម្នះចំនួន៤០ផងដែរ។មានន័យថា Leverkusen ដែលត្រូវបានទម្លាក់ដោយ Roma នៅដំណាក់កាលនេះកាលពីរដូវកាលមុន គឺមិនស្គាល់ចាញ់សោះ ដែលក្រុម Benfica ដឹកនាំដោយ Eusebio ធ្លាប់ធ្វើបាននៅចន្លោះខែធ្នូ ឆ្នាំ១៩៦៣ និងខែកុម្ភៈ ឆ្នាំ១៩៦៥

ការប្រកួតរបស់ក្លិបយក្សព័រទុយហ្គាល់ គឺជាការមិនចាញ់យូរបំផុតចាប់តាំងពីការមកដល់នៃការប្រកួតប្រជែងនៅទ្វីបអឺរ៉ុប នេះបើយោងតាម ​​Uefa រហូតដល់ពេលនេះ Leverkusen ធ្វើបាន និងបំបែកកំណត់ត្រានេះ។

ក្រុមរបស់លោក Alonso ដែលកំពុងស្វែងរកពានក្នុងរដូវកាលនេះដោយបានឈ្នះជើងឯក Bundesliga និងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ German Cup នឹងជួបជាមួយក្រុមអ៊ីតាលី Atalanta ក្នុងការប្រកួតពានរង្វាន់ Europa League នៅទីក្រុង Dublin នៅថ្ងៃទី២២ ខែឧសភា។

Leverkusen ក្លាយជាក្រុមទីពីររបស់អាល្លឺម៉ង់ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ បន្ទាប់ពី Dortmund បានឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេដើម្បីរៀបចំការជួបជាមួយក្រុម Real Madrid នៅកីឡដ្ឋាន Wembley

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖