ព័ត៌មានទាន់ហេតុការណ៍៖

រួមគ្នាបន្តតម្លើង App Nodrug៖ ឈ្មួញចែកចាយគ្រឿងញៀនសកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺត្រូវបានបង្រ្កាប

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ តាមរយ: App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្កកំពង់ស្ពឺ ស្នងការនគបាលខេត្តកំពង់ស្ពឺ និងអធិការនគរបាលស្រុកគងពិសី​ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤​ បានចុះល្បាត មកដល់ចំណុចភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន២នាក់ ឈ្មោះ  យឹម ណាង ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅភូមិ ខាងលើ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហា ឈ្មោះ ហ៊ូក ចន្ថន ភេទ ស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃកែស ឃុំព្រៃវិហា ស្រុកគងពិសី(ស្ពឺ)(ជាមេខ្លោងមុខសញ្ញាចាស់)។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានត្រួតពិនិត្យដកហូតម្សៅក្រាមព៌ណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់ (តូច៣មធ្យម១) ទូរស័ព្ទ២គ្រឿង និង ម៉ូតូ១គ្រឿង ហើយកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ 

ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ថា App Nodrug គឺមានមុខងារសំខាន់៤ គឺកំសាន្តអប់រំ ព័ត៌មាន មេរៀន និងការស្វែងរកសេវាព្យាបាលអ្នកញៀន បន្ថែមលើនេះគឺមានពិសេស០១គឺមុខងាររាយការណ៍ដែលធ្វើឱ្យសាធារណជននៅជិតស្និទនិងរាយការណ៍សុំអន្តរាគមន៍គ្រប់ករណីគ្រឿងញៀនក្នុងមូលដ្ឋានមកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ពេលវេលា រក្សាការសំងាត់។ សូមបន្តចុចlInk សម្រាប់តម្លើងApp Nodrug ៖ https://nodrugsnacd.com/download_kh​ ៕

ដោយ​៖ តារា​


ចែករំលែក៖