ព័ត៌មានទាន់ហេតុការណ៍៖

ឡេីងផ្ទះគេប៉ុនប៉ងលួចទ្រព្យសម្បត្តិ ម្ចាស់ឃេីញទាន់ចាក់សោខាងក្រៅហៅសមត្ថកិច្ចមកឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ឡេីងទៅលេីផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែម្ចាស់ឃេីញតាមកាមេរ៉ាសុវត្តិភាពក៏ចាក់សោខាងក្រៅហៅកម្លាំងប្រជាការពារមកឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២៤​ នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់ផ្ទះជួលបាននៅខាងក្រោម។ បន្ទាប់មកស្រាប់តែឃេីញតាមកាមេរ៉ាសុវត្តិភាពមានជនសង្ស័យម្នាក់ឡេីងទៅបន្ទប់ជួលខាងលេីដោយសារតែមិនមែនជាអ្នកជួលនៅទីនោះ ម្ចាស់ផ្ទះក៏ចាក់សោកាំជណ្តេីរខាងក្រោម រួចរាយការណ៍ទៅកម្លាំងប្រជាការពារសង្កាត់ដេីម្បីមកឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច។ 

ក្រោយឃាត់ខ្លួនឆែកឆេរនៅលេីដងខ្លួនជនសង្ស័យឃើញមានឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖