ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈជា ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំនួន ៤រូប ឋានៈស្មើ រដ្ឋមន្ត្រី និងស្មើរដ្ឋលេខាធិការ ក្នុងរួមមាន ៖
១-លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហុីម មានឋានៈស្មើ រដ្ឋមន្ត្រី
២-លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត មានឋានៈស្មើ រដ្ឋមន្ត្រី
៣-លោក កែ ប៊ុនខៀង មានឋានៈស្មើ រដ្ឋមន្ត្រី
៤-លោក គង់ បូរ៉ា មានឋានៈស្មើ រដ្ឋលេខាធិការ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ៖ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា