ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី អ្វីជាជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម?

ចែករំលែក៖

ភ្នំពេញ ៖ អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិពុយរីន ច្រើនហួស រឺ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ តម្រងនោម។

ក) អាហារដែលសំបូរដោយសារធាតុពុយរីន (purines) មានដូចជា៖

   – ប្រភេទសាច់: គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ

   – ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង

   – ប្រភេទបន្លែផ្លែឈើៈ

     • ផ្សិត

     • ស្ពៃក្ដោប

     • ខាត់ណា

     • ផ្កាខាត់ណា

     • ទំពាំងបារាំង និងសណ្ដែកខៀវ…។

ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ

   – នំបុ័ង

   – ផ្លែឈើ

   – ទឹកដោះគោ

   – ស៊ុត

   – តែ កាហ្វេជាដើម។ល។

គ) រោគសញ្ញាទាំងនោះរួមមាន៖

   – ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ…) ជាពិសេសម្រាមមេជើង។

   – ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់

   – ក្ដៅខ្លួន

   – ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។

   – ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)

ឃ) មូលហេតុ និងកត្តារួមផ្សំ៖

   – ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ

   – លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ

   – មានមូលហេតុដ៏ទៃទៀតដែលអាចបណ្ដាលអោយមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។

ង) ការព្យាបាល៖

   – បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ

   – បន្ថយការឈឺចាប់សន្លាក់

   – ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម…។

ច) ដំបូន្មានសំរាប់អ្នកជំងឺឡើងជាតិអាស៊ីត៖

   – ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន (ដូចបានរៀបរាប់ខាងលើ)

   – ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ

   – ជៀសវាងការពិសាគ្រឿងស្រវឹង

   – ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។

“ចំពោះព័ត៌មានបន្ថែម និងការពិនិត្យលម្អិតតាមស្ថានភាពជាក់ស្តែងនៃជំងឺ សូមមេត្តាមកទំនាក់ទំនង និងជួបពិគ្រោះផ្ទាល់ជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត។”

ដោយ ៖ សិលា


ចែករំលែក៖