ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកតាមដងផ្លូវ​ បន្តសម្លាប់មនុស្ស ០៤នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៦លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០០នាក់), រងរបួសសរុប ១៤នាក់ (ស្រី ០៣ក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៣នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៨លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៨នាក់, ស្រាល ០២នាក់) , មិនគោរពសិទិ្ឋ ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់) និងប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០២នាក់)។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​។ ដូច្នេះ​គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់!

ដោយ​៖ តារា​


ចែករំលែក៖