ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទី១គ្រាប់ក្នុងការប្រកួតចុងក្រោយរបស់គាត់នៅឯទឹកដីក្រុម Paris St-Germain ប៉ុន្តែម្ចាស់ជើងឯកបារាំងត្រូវបានផ្តួលដោយ Toulouse ក្នុងលទ្ធផល៣ទល់១ មុនពេលអបអរសាទរជាមួយនឹងពានរង្វាន់ Ligue 1 ។
នៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ចាប់តាំងពីការប្រកាសថាគាត់នឹងចាកចេញពី PSG នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ Mbappe បានរកគ្រាប់បាល់នៅនាទីទី៨ក្នុងតង់ទី១។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៥ឆ្នាំដែល BBC Sport យល់ថា នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្រុម Real Madrid ត្រូវបានរកគ្រាប់បាល់ក្រោយពីបណ្តើរបាល់ផុតតំបន់ការពាររបស់ Toulouse និងផុតដៃអ្នកចាំទី Arnau Tenas។ ប៉ុន្តែក្រុមភ្ញៀវ Toulouse បានស្មើក្នុងរយៈពេល៥នាទីតាមរយៈការស៊ុតបាល់របស់ Thijs Dallinga ហើយបាននាំមុខតាមរយៈការបញ្ចប់ទីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Yann Gboho មុនពេល Frank Magri បន្ថែមគ្រាប់ទី៣ ដោយបញ្ចប់ក្នុងលទ្ធផល PSG 1-3 Toulouse។
PSG បានលើកពាន Ligue 1 ជាលើកទី៣ជាប់ៗគ្នារបស់ពួកគេ និងជាលើកទី១០ក្នុងរយៈពេល១១ឆ្នាំចុងក្រោយនៅក្នុងខែមេសា ប៉ុន្តែក្រុមរបស់លោក Luis Enrique ឥឡូវនេះបានចាញ់ការប្រកួតបីលើកចុងក្រោយរបស់ពួកគេ បន្ទាប់ពីក្រុម Borussia Dortmund នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League។
PSG មានការប្រកួតក្រៅដីជាមួយក្រុម Nice និង Metz ក្នុងការប្រកួតក្នុងលីកមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Cup ជាមួយ Lyon នៅថ្ងៃទី២៥ឧសភា ខាងមុខ។
អ្នកគាំទ្រ PSG បានបង្ហាញផ្ទាំងបដា tifo សម្រាប់ Mbappe ដែលបានចូលរួមជាមួយ PSG ពី Monaco ក្នុងតម្លៃ១៦៥.៧លានផោនក្នុងខែសីហា ឆ្នាំ២០១៧។ កីឡាករដែលជួយបារាំងម្ចាស់ជើងឯក World Cup នឹងចាកចេញក្នុងនាមជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ PSG ដោយរកបាន២៥៦គ្រាប់ក្នុងការបង្ហាញខ្លួន៣០៧លើកសម្រាប់ម្ចាស់ជើងឯកបារាំង១២សម័យកាល។
Mbappe បានធ្វើឱ្យចំនួនសរុបរបស់គាត់នៅរដូវកាលនេះដល់ទៅ៤៤គ្រាប់ និង Assists ១០ដង ក្នុង៤៧ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែក្រុមម្ចាស់ផ្ទះមិនអាចបង្កើតការបើកឆាករបស់គាត់បានទេ ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)