ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៣ ឧសភា ចំនួន ១៩ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦១នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦១ នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន ៖

ជួញដូរ ៦ករណី ឃាត់ ២១នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២២នាក់(ស្រី ០នាក់)

+ប្រើប្រាស់ ២ករណី ឃាត់ ១៧នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែឧសភា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៣៣៣៩,៣៨ក្រាម។

-មេតំហ្វេតាមីន(Wy)= ១៥៤០,១៩ក្រាម។

-កេតាមីន(Ke)= ១២៥២៣,៥៧ក្រាម។

-អុិចស្តាសុី(mdma)= ៤៣៩៩៦,៤៩ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ០៩អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៩៨៨,០ក្រាម។

២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ចាប់យកIce ៨៩,៥៨ក្រាម និងWy ០,១៩ក្រាម។

៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៩៧ក្រាម និងMDMA ១២,៧៦ក្រាម។

៤ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,៤៨ក្រាម។

៥ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ១នាក់ ចាប់យកIce ២,៤៩ក្រាម។

៦ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២៣៥,៤៦ក្រាម, Wy ១៥៤០,០ក្រាម, Ke ១២៥២៣,៥៧ក្រាម និងMDMA ៤៣៩៨៣,៧៣ក្រាម។

៧ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១២,៧២ក្រាម។

៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,០៧ក្រាម។

PM : ៣អង្គភាព

១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១១ក្រាម។

២ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៣ក្រាម។

៣ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,០៧ក្រាម៕

ដោយ ៖ សិលា


ចែករំលែក៖