ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ដូច្នេះគោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក!
ប្រភពដដែលបន្តថា ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ១១លើក (យប់ ១០លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០០នាក់), រងរបួសសរុប ១៦នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ១៩នាក់ (យប់ ១៧នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០២នាក់, ធ្ងន់ ០៣នាក់, ស្រាល ០១នាក់) , មិនគោរពសិទិ្ឋ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០៣នាក់), មិនប្រកាន់ស្តាំ ០៣លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៤នាក់, ស្រាល ០១នាក់), ប្រជែង ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០១នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០១នាក់), និងកត្តាអាកាសធាតុ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់) ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ៕
ដោយ៖ តារា