ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តាសាលារៀន ទីវត្តអារាម ខ្នងផ្ទះប្រជាពលរដ្ឋ និងទីសាធារណៈ ដើម្បីពន្យល់ណែនាំដល់ សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត មិនតែប៉ុណ្ណោះនគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយជាប្រចាំ និងស្ដាប់យោបល់សំណូមពរផ្សេងៗឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះទៅទៀតនគរបាលខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធផលប៉ះពាល់នៃការសេពគ្រឿងញៀន បញ្ហាក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ព្រមទាំងគ្រោះថ្នាក់ដែលបង្ករដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។
ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។
២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ។
៩. គ្មានការត្រួតពិនិត្យខុសច្បាប់ ៕
ដោយ ៖ សិលា