ខេត្តស្ទឹងត្រែង ៖ នារីជាមន្ត្រីនគរបាលពាក់សក្តិ ២ស្រស់ សោភា ម្នាក់ បម្រើ ការងារ នៅ អធិការដ្ឋាន នគរបាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានធ្វើ អត្តឃាត លោតទឹក ពីលើ ស្ពានសេកុង លិចបាត់ក្នុងទន្លេបង្កការ ភ្ញាក់ផ្អើល នា រសៀលម៉ោង ២ និង ១៥ នាទី ថ្ងៃ ទី ១៥ ឧសភា ២០២៤ ស្ថិត នៅ ស្ពាន មិត្តភាព កម្ពុជា – ចិន ឬ ស្ពានសេកុង ក្នុងភូមិ ស្រែពោធិ៍ សង្កាត់ ស្រះឫស្សី ក្រុង ស្ទឹងត្រែង ។
យោងតាមប្រភពព័ត៌មាន មុនពេលកើតហេតុ បានឱ្យដឹង ថា នារី ជា នគរបាលរូបនោះ បាន ជិះរថយន្ត ម៉ាក កាមរី ពណ៌ ទឹកប្រាក់ ខណៈ បើកបរ ដល់ ចំណុចកណ្ដាលស្ពាន ក៏ បានចុះពី លើរថយន្ត ហើយលោតពីលើស្ពានទម្លាក់ខ្លួន ទៅ ក្នុងទឹកអត់មាននិយាយអ្វី មួយម៉ាត់សោះ។ ភ្លាមៗនោះ ក៏ មានការភ្ញាក់ផ្អើល ជាខ្លាំង ដល់អ្នកធ្វើដំណើរ ព្រមទាំង អ្នកនេសាទនៅ លើផ្ទៃទឹក ។
ភ្លាមនោះ អ្នកនេសាទ ក៏ បានបើកទូក ទៅចំណុច កើតហេតុ ចុះ មុជរាវរក និង អ្នកខ្លះ បង់សំណាញ់ តែ រហូត មក ទល់ ល្ងាច ថ្ងៃ ដដែល នៅ ពុំ ទាន់ ប្រទះ ឃើញ រូប នាងទេ ដែល គេ សន្និដ្ឋាន ថា អាច ស្លាប់ ទៅ តាម បំណង របស់ នាង ទៅ ហើយ ។
ទាក់ទិន ករណី ខាងលើ នេះ គេ នៅ ពុំ ទាន់ ដឹង ច្បាស់ ថា តើ នារី ដែល ជា នគរបាល ចរាចរណ៍ ស្រស់ ស្អាត រូប នេះ មានរឿង អ្វី នោះ ទេ ប៉ុន្តែ អ្នកខ្លះ បាន បង្ហើប ថា ទំនងជា មាន វិបត្តិ ក្នុង គ្រួសារ របស់ នាង ដែល ធ្វើ ឲ្យ ឈឺចាប់ ខ្លាំង រហូត សម្រេច ធ្វើការ បញ្ចប់ជីវិត បែប នេះ ។
នារី នគរបាល រូប នេះ ឈ្មោះ អាយ សុធារ៉ា មាន អាយុ ជាង ៣០ ឆ្នាំ មាន ឋានៈ ជា អនុសេនីយ៍ទោ នាយរងផ្នែក ស្ថិតិប្រជាជន ក្រុង ស្ទឹងត្រែង ត្រូវបានផ្នែកចរាចរណ៍ ស្នើ មកជួយ ។ នាង មានទីលំនៅ ភូមិ រាជានុកូល សង្កាត់ ស្ទឹង ត្រែង ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ នាង ត្រូវ បាន ប្រជាពលរដ្ឋ គោរព ស្រឡាញ់ ដោយសារ តែ ទង្វើ ល្អ ៗ ជា ច្រើន ជាមួយ ប្រជាពលរដ្ឋ ក្នុង ពេល បំពេញភារកិច្ច និង ការងារ ក្នុងស្ថាប័នរបស់ខ្លួន។
អ្នកខេត្តស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា ៖ អាចជនរងគ្រោះទៅលោតទឹកក្នុងចន្លោះម៉ោងជាង១០ព្រឹក ដល់ម៉ោង១២ថ្ងៃទើបភ្ញាក់ផ្អើល បន្ទាប់ពីបន្សល់នូវស្បែកជើង ហើយដល់ម៉ោង២រសៀល ទាំងប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរ បានស្វែងរកបាត់ខ្លួន ប៉ុន្តែមិនទាន់ឃើញនៅឡើយ ដល់ល្ងាចថ្ងៃដដែលនេះ ៕
ដោយ ៖ សិលា