ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៤នាក់ត្រូវបានឃាត់ខ្លួនពីបទរក្សាទុកគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យ០៤នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចុះធ្វើការបង្ក្រាបពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើភ្នំទឹកចេញ ស្ថិតក្នុងភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈដែលកម្លាំងកំពុងចុះល្បាតក្នុងភូមិសាស្ត្រខាងលើ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ,១/ ឈ្មោះ ជាង ប៉ាលី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ,២/ ឈ្មោះ ម៉េង សំអុល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង , ៣/ ឈ្មោះ លី ចិនធីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ,៤/ ឈ្មោះ ថន សុផាត ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ជាមួយវត្ថុតាងចាប់យកបានរួមមាន:,ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០៣ថង់សង្ស័យមានសារធាតុញៀន។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនឹងវត្ថុតាងបច្ចុប្បន្នត្រូវបានកម្លាំងអធិការកំពុងរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖