ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ ហ៊ុន សែន ៖​ គម្រោង«ព្រែកជីកហ្វូណនតេជោ»ជាគំនិតផ្តួចផ្តើមកម្ពុជាសុទ្ធសាធ​

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសថា គម្រោង«ព្រែកជីកហ្វូណនតេជោ»ជាគំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ​ មិនមែនជាគំនិតផ្តួចផ្តើមពីចិននោះឡើយ។​ សម្រាប់សម្តេច គម្រោងនេះនឹងក្លាយជា ជន្ទល់ និងឯករាជ្យនៃ សេដ្ឋកិច្ចកម្ពុជា សម្រាប់ថ្ងៃអនាគតដែលទាមទារត្រូវតែសាងសង់សម្រាប់កូនខ្មែរជំនាន់ក្រោយ។​ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងថ្លែងសារពិសេសស្តីពី “ព្រែកជីកហ្វូណនតេជោ”​ នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២៤នេះ។

សម្តេចតេជោ​ ជាថ្មីម្តងទៀត បានថ្លែងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយចោទប្រកាន់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺដើម្បីបម្រើដល់កងទ័ពរបស់ចិន ព្រោះគម្រោងនេះតូចមិនអាចឱ្យនាវាយោធាអាចឆ្លងកាត់បាននោះទេ។​ សម្តេចបានចាត់ទុកការចោទនេះ គឺជានយោបាយប្រឆាំងចិន ហើយស្នើសុំឱ្យបញ្ចប់ការមួលបង្កាច់នេះ។

សម្ដេចតេជោ ថ្លែង សារជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន៕

ដោយ៖ តារា


ចែករំលែក៖