សេអ៊ូល៖ ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនវិនិយោគវិស័យហិរញ្ញវត្ថុ និងបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៥ ។ SK Securities ធ្លាប់ទទួលបានពានរង្វាន់លេខ ១ ក្នុងការវាយតម្លៃម៉ាក និងសេវាកម្មផ្សេងៗ តាមរយៈការចេញផ្សាយប្រព័ន្ធជួញដូរ និងកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា JOOPASOO ។ លើសពីនេះ SK Securities ក៏ធ្លាប់បានទទួលជ័យលាភីលេខ១ លើការវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១១ ហើយបានទទួលពានរង្វាន់ “Korea Exchange Compliance Awards” ចំនួនបួនដងក្នុងឆ្នាំ ២០១២, ២០១៤, ២០១៥ និង ២០១៩ ។
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ព្រឹកថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤នេះ ៕
ដោយ៖ សូរិយា