ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរមានសមត្ថកិច្ច​ កំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មាការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ នៅព្រឹកថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២៤នេះ បានបន្តពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ។ 

ប្រភពដដែលបន្តថា​ ចំពោះ​ល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)168-Lotto4K (២)Me88 Cambodia KH 1 (៣)ក្រុមហ៊ុនឆ្នោត 4:30 និង 6:30 100% (៤)គ្រូឆ្នោតយួន អោយលេខច្បាស់ៗ (៥)Kuro88 KH (៦)8888-kk 1 (៧)Ravong Chhen ឆ្នោតវៀតណាម 4:30 (៨)SB24 បក្សីកីឡា (៩)ភ្នាក់ងារ ៨៩ឡាក់គី (១០)3D-Cock (១១)បកី្សពិឃាត/Sabong24 (១២)Ccw កម្ពុជា (១៣)Lotto8888.Cp10 (១៤)Crown88 Vip311 (១៥)Macau888 VIP37 (១៦)Joker123 Jo102 (១៧)Joker123VL001 (១៨)Synt Lifestyle (១៩)ChingJang Shop (២០)KN (២១)Galaxy78 KH001 (២២)CamPlay VIP (២៣)2Mwin (២៤)SB24 សប្បាយលេង និង(២៥)Galaxy78 VIP04 ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។

គួរបញ្ជាក់ថា​ ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ៕

ដោយ​៖ តារា​


ចែករំលែក៖