ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បង្ហាញមុខជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់ លួចយ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌទួលគោកបានធ្វើការបង្ហាញមុខជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីលួចឆក់ប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 

នៅវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ នគរបាលខណ្ឌទួលគោកបានធ្វើការបង្ហាញមុខជនសង្ស័យពីរនាក់ដែលជាមុខសញ្ញាចាស់ លួច ឆក់ ប្លន់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាក់ស្ដែងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទ៏១៦ ខែឧសភា ឆ្នាំ២០២៤ជនទាំងពីរនាក់នេះបានធ្វើសកម្មភាពឆក់ខ្សែ.កពីជនរងគ្រោះនៅចំណុចមុខផ្ទះលេខ ០៨A ផ្លូវលេខ២៣០ ភូមិ០៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ៣៣៦ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ក្នុងការបង្ហាញមុខនេះ លោក វរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់នេះត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌខណ្ឌទួលគោកដេញប៉ផាប់ចាប់ពភីងឃាត់ខ្លួនបាមភ្លាមៗតែម្ដង ក្រោយជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីនមានដាំត្បូងពេជ្របានសម្រេច រួចត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាន។

លោកអធិការបានបញ្ជាក់ប្រាប់ថាជនសង្ស័យទាំង០២នាក់នេះជាមុខសញ្ញាចាស់ទើបតែចេញពីពន្ធនាគារ ហើយបន្ទាប់ពីចេញពីពន្ធនាគារក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤នេះបានធ្វើសកម្មភាព០៤ករណីបន្តបន្ទាប់ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌទួលគោក។

ក្រោយធ្វើការបង្ហាញមុខរួច ជនសង្ស័យទាំង០២ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖