ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ កាសែតអុីរ៉ង់ «គ្មានអ្នកនៅរស់ទេ» នៅកន្លែងដែលឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអុីរ៉ង់ធ្លាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា “គ្មានអ្នកនៅរស់រានមានជីវិតទេ” នៅកន្លែងដែលឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអុីរ៉ង់ Ebrahim Raisi បានធ្លាក់។ ទាំងនោះបង្ហាញថា ប្រធានាធិបតីអុីរ៉ង់ក៏បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់នោះដែរ។
នៅព្រឹកថ្ងៃទី 20 ឧសភា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អុីរ៉ង់ IRINN បានរាយការណ៍ថា “គ្មានអ្នករស់រានមានជីវិតទេ” នៅកន្លែងដែលឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអុីរ៉ង់ Ebrahim Raisi បានធ្លាក់។ ព័ត៌មាននេះត្រូវបានចេញផ្សាយមិនយូរប៉ុន្មានបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បាននិយាយថា កងកម្លាំងជួយសង្គ្រោះបានចូលទៅជិតកន្លែងធ្លាក់ឧទ្ធម្ភាគចក្រដែលដឹកលោកប្រធានាធិបតី Raisi ។
ប្រធានអង្គការអឌ្ឍចន្ទក្រហមអុីរ៉ង់ – លោក Pir-Hossein Kolivand ដែលដឹកនាំប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះបាននិយាយថា ក្រុមជួយសង្គ្រោះប្រហែល 73 នាក់មានវត្តមាននៅក្នុងតំបន់ដែលឧទ្ធម្ភាគចក្រធ្លាក់នៅជិតភូមិ Tavil ក្នុងខេត្តភាគខាងកើត Azerbaijan (អុីរ៉ង់ )លោក Kolivand បានកត់សម្គាល់ថា “ស្ថានភាពមិនល្អ” ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ឧទ្ធម្ភាគចក្របានធ្លាក់កាលពីថ្ងៃទី 19 ឧសភា នៅលើភ្នំក្បែរព្រំដែនអុីរ៉ង់-អាស៊ែបៃហ្សង់ ខណៈពេលដែលដឹកលោក Raisi ត្រឡប់ពីការធ្វើដំណើរទៅកាន់ប្រទេស Azerbaijan ។
ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអុីរ៉ង់ស្ថិតក្នុងក្បួនឧទ្ធម្ភាគចក្របីគ្រឿងទៅប្រទេសអាស៊ែបៃហ្សង់។ ឧទ្ធម្ភាគចក្រនេះបានបាត់ការទាក់ទងជាមួយឧទ្ធម្ភាគចក្រពីរផ្សេងទៀតប្រហែល 30 នាទីបន្ទាប់ពីគណៈប្រតិភូបានហោះដើម្បីត្រឡប់ទៅប្រទេសអុីរ៉ង់វិញ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖