ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា សោកនាដកម្ម ក្នុងរបបប្រល័យពូជសាសន៏ជាតិឯង អស់រយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលបាន ប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលបាននិមន្ដព្រះសង្ឃ១០៨អង្គ រាបបាត្របង្សុកូល ដើម្បឧទ្ទិសដល់វិញ្ញាណខន្ធប្រជាពលរដ្ឋស្លូតត្រង់ បានបាត់បង់ជីវិតដោយការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៏ ៣ឆ្នាំ៨ខែ និង២០ថ្ងៃ។ ដោយមានការចូលរួមពី លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ, និង កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្តាល គបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។
ទិវាជាតិ នៃការចងចាំ ២០ឧសភា បានដក់ជាប់ក្នុងបេះដូង កូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបានតជំនាន់ដល់កូនខ្មែរក្រោយៗទៀតឪ្យិបានដឹង ពីសម័យកាលឋានរកនៃរបបប្រល័យពូជសាសន៏ដែលរាជរដ្ឋភិបាលបានខិតខំ ទប់ស្កាត់របបដៃព្រៃផ្សៃនេះ មិនអោយកើតមានជាលើកទី២នៅលើទឹកដីនៃ មាតុ ភូមិរបស់យើង និងមិនត្រូវការឱ្យរបប នេះកើតមាននៅ កន្លែងណាមួយនៃពិភព លោកយើងនេះដែរ។ ជីវិតមនុស្សជាង៣ លាននាក់ត្រូវបានពួកអាវខ្មៅកាប់សម្លាប់ទាំងខ្លួនគ្មានកំហុស។ របបនេះបានបន្សល់ ទុកនូវស្ត្រីមេម៉ាយ,ក្មេងកំព្រា ចាស់ជរាបាក់កំលាំង,បង្អត់អាហារ,បង្ខំឲ្យិធ្វើការដូចសត្វធាតុមុននឹងយកទៅសម្លាប់ ។ ពួកខ្មែរក្រហមបានយកប្រជាជនខ្លួនឯងធ្វើសត្រូវ ហើយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធ័ជាតិដល់ចំណុចសូន្យ។បំបិទសិទ្ធសេរីភាពប្រជាជនរួមទាំងជំនឿ សាសនា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារហូបចុកជាដើមគឺគ្មាន សោះ។
ដូច្នេះយើងត្រូវការពារឱ្យ បាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៏ជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានព្រឹទ្ធសភានិងជាស្ថាបនិកឯកនៃសន្តិភាព ដែលបន្ត អនុវត្តដោយសម្តេចមហារបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។អង្គពិធីក៏ បានប្រកាសគាំទ្រយ៉ាងឧិឡារឹកចំពោះគម្រោងព្រែកជីកហ្វូណន.តេជោដែលរាជ រដ្ឋាភិបាលបានប្តេជ្ញាចិត្តធ្វើឲ្យិបានព្រោះព្រែកជីកហ្វូណនតេជោ គឺនឹងផ្តល់ផល ប្រយោជន៏ដ៏មហាសាលសម្រាប់អភិវឌ្ឍន៏សេដ្ឋកិច្ចកម្ពុជាដោយលែងពឹងដង្ហើម គេដកតទៅទៀត។
សូមបញ្ជាក់ថា៖ លលាន៏ក្បាលជនរងគ្រោះដែលបានតម្កល់ក្នុងស្តូបនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯកមានចំនូន ៨៩៨៥ សពដែលបានគាស់ចេញពីរណ្តៅសពរួមជាង៨០កន្លែងនៅជើងឯកនេះ៕
ដោយ ៖ សំរិត