ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់នៅចំណុចពីរទីតាំងផ្សេងគ្នា ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រេីប្រាស់នូវសារធាតុញៀន ។ នេះបេីយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន ទេីបទទួលបាននាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការខាងលេីនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីនេះ ចំនួន០២ទីតាំង៖ ទីតាំងទី១ នៅចំណុចភូមិ រមេញខាងជើង ឃុំ រមេញ ស្រុក កោះអណ្តែត ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ដុង ភន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ នេសាទ មានទីលំនៅភូមិ រមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់)
២-ឈ្មោះ សួន វង្ស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ រមេញខាងជើង ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ (ប្រើប្រាស់)
៣-ឈ្មោះ ស៊ឹម រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ប្រាសាទ ឃុំ រមេញ ស្រុក កោះអណ្ដែត ខេត្តតាកែវ (ប្រើប្រាស់)
ទីតាំងទី២៖ស្ថិតនៅភូមិ ប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២(ស្រី០១នាក់)៖
១-ឈ្មោះ អែល សុគន្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់ឯម ឃុំ រមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ( ប្រើប្រាស់)
២. ឈ្មោះ ភិន ប៊ី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រឡាយមាស ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ(រក្សារទុក)និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌ សថ្លាចំនួន ០១-កញ្ចប់ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ាកRealme-ម៉ូតូ ០១គ្រឿង ម៉ាក អ៊ុចស៊ិនទីគ្មានស្លាកលេខ -ស្លាកលេខម៉ូតូចំនួន ០១, ដាវចំនួន០៤ដើម និង ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន រួចបញ្ចូនមក កាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ