ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកថ្មគោល​អនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន០៣នាក់ក្នុង០៣ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្ត​បាត់ដំបង៖​ លោកវរសេ​នីយ៍ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងជំនាញ​ស្រុក​បានចុះស្រាវជ្រាវ​កំណត់​មុខ​សញ្ញា​រហូត​ឈាន​ដល់​ការ​អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន០៣នាក់ក្នុង០៣ករណីផ្សេងគ្នា។ 

លោកអធិការ​ស្រុក​រូបនេះ​បន្តថា​ ដោយ​អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីម្សិលមិញនេះ​ លោកបានដឹកនាំកងកម្លាំងន​គរបាលក្នុងអង្គភាព​ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ផង​អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់​ចៅក្រមស៊ើប​សួរនៃសាលាដំបូងខេត្តបាត់ដំបងចំនួន០៣ករណីផ្សេងគ្នាក្នុងនោះគឺ៖

១-ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ហៃ ណៃហេង ចៅក្រមស៉ើបសួរសាលាដំបូង ខេត្តបាត់ដំបង លេខ ៣៣ ចុះថ្ងៃទី០៣ ខែមក​រា ឆ្នាំ២០២៤ ដោយបង្គាប់ឱ្យចាប់​ខ្លួនឈ្មោះតៃ ហាន ភេទប្រុស អា​យុ ៤២ឆ្នាំ នៅក្រុម១៥ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាប់ចោទពីបទរក្សាទុកដោយខុស​ច្បាប់នូវសារធាតុញៀ​ន ប្រព្រឹត្តនៅក្រុមទី៣០ ភូមិហៃ​សាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ​២០២៣។

២-ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់របស់ចៅក្រមស៉ើបសួរនៃសាលាដំ​បូង ខេត្តបាត់ដំបង ហុង ទិត្យមល្លិកា លេខ ៤៧៤ តព្រ ចុះថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២៤ ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះវន បូរិន (ហៅក្រិន) ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅផ្ទះលេខ១១៦ ក្រុមទី០៩ ភូមិក្រសាំង ឃុំតាមុឺន ស្រុកថ្មគោលខេត្ត​បាត់​ដំបង ជាប់ចោទ​ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុមទី១៦ ភូមិគោកក្តួច ឃុំតា ពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០២៤ ។

៣-ដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់​លោកគី ទីម៉េង ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តបាត់ដំបងលេខ​ ៣៦៤តព្រ ចុះថ្ងៃទី០៥ខែមេ​សាឆ្នាំ២០២៤ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះភ័ណ សុភ័ក្រ ភេទប្រុស អា​យុ៣៧ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង​ជាប់ចោទពីបទ (លួច) ប្រព្រឹត្តនៅចំណុចលើខ្នងប្រ​ឡា​យ៧០ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្ម​គោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ ។ 

បច្ចុប្បន្ននគរបាលស្រុក​ នៅព្រឹកថ្ងៃ​ទី​២១​ ខែឧសភា​នេះ​ បាន​រៀបចំបញ្ជូនមកការិ​យាល័យជំនាញ​ ដើម្បីចាត់ការបន្ត​តាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖