ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរី៖ បានពង្រឹងសន្តិសុខបន្ទាប់ពីមានការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលីសក្នុងប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ប្រទេសសិង្ហបុរីបានរឹតបន្តឹងសន្តិសុខបន្ទាប់ពីការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសនៅក្នុងប្រទេសម៉ាឡេស៊ីជិតខាងដែលមេខ្លោងត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយបណ្តាញភេរវករអន្តរជាតិអាល់កៃដា។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី 21 ខែឧសភា នៅលើគណនី Facebook របស់គាត់ នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong បានសង្កត់ធ្ងន់ថា “ការវាយប្រហារបែបនេះបង្ហាញថា ហានិភ័យនៃអំពើភេរវកម្មគឺខ្ពស់ណាស់។ យើងបានបង្កើនវិធានការសន្តិសុខ ជាពិសេសនៅច្រកព្រំដែន”។ លោកក៏បានជំរុញឲ្យប្រជាពលរដ្ឋរាយការណ៍ជាបន្ទាន់ចំពោះបុគ្គលដែលមានការសង្ស័យទៅអាជ្ញាធរ។ ភ្នាក់ងារសន្តិសុខរបស់សិង្ហបុរីនឹងបន្តតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍសន្តិសុខនៅក្នុងតំបន់និងពិភពលោក។
យោងតាមមន្ត្រីម៉ាឡេស៊ី ការវាយប្រហារបានកើតឡើងនៅរដ្ឋ Johor កាលពីព្រឹកថ្ងៃទី ១៧ ឧសភា ដោយបានសម្លាប់ប៉ូលិស ២នាក់ និងប៉ូលិសម្នាក់រងរបួស។ ភ្លាមៗនោះ កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារនិងសម្លាប់ជនសង្ស័យ។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា ឪពុករបស់ជនដៃដល់គឺជាសមាជិកនៃអង្គការភេរវករអាស៊ីអាគ្នេយ៍ Jemaah Islamiyah (JI) ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។ JI រងការចោទប្រកាន់ថា ជាអ្នករៀបចំបំផ្ទុះគ្រាប់បែកបង្ហូរឈាមជាបន្តបន្ទាប់នៅក្នុងតំបន់ រួមទាំងការទម្លាក់គ្រាប់បែកកាលពីឆ្នាំ ២០០២ លើកោះបាលីរបស់ឥណ្ឌូនេស៊ី ដែលបានសម្លាប់មនុស្ស ២០២នាក់ ភាគច្រើនជាភ្ញៀវទេសចរបរទេស៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖