ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុប៨៩គ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវអង្គភាពកំចាត់មីន(CMAX) បានដោះមីននៅចំណុចដីព្រៃភូមិអណ្តូងថ្មមាសនៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៤ ដែលមន្ត្រីអង្គភាពកំចាត់មីន(CMAX) បានដោះនៅចំណុចដីមួយកន្លែងមានទំហំ៧ហិកតា មានម្ចាស់ឈ្មោះ កុក អាន ស្ថិតក្នុងភូមិ អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មន្ត្រីស៊ីម៉ាក់ប្រាប់ថាៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤ប្រភេទសរុប៨៩គ្រាប់ ។
ដោយឡែកនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាៈគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះមាន ៖ ១/-គ្រាប់បែកដៃ M67 ចំនួន ៨០ គ្រាប់ ផលិតនៅUSA ,២/-គ្រាប់ត្បាល់ ៨២ ម៉ម៉ ចំនួន ០២ គ្រាប់ ផលិតនៅប្រទេសចិន ,៣/-ក្បាលផ្ទុះចំនួន ០៦ គ្រាប់ ផលិតនៅប្រទេសចិននិង៤/-មីន POMZចំនួន ០១ គ្រាប់ ផលិតនៅប្រទេស សូវៀត ។ គ្រាប់យុទ្ធភ័ណ្ឌទាំងនោះគុណភាពខូចខាតទាំងស្រុងត្រូវបានមន្ត្រីអង្គភាពកំចាត់មីន(CMAX) យកទៅកម្ទេចចោលផងដែរ ៕
ដោយ៖ វណ្ណា