ព័ត៌មានទាន់ហេតុការណ៍៖

អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»

ចែករំលែក៖

ភ្នំពេញ ៖ អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការ គ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ 

ទី១. ដើម្បីសម្រេចបានចក្ខុវិស័យ និងទិសដៅគោលនយោបាយខាងលើ, សម្តេចធិបតី ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងផែនការ, ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, និង ក្រុមប្រឹក្សាជាតិគាំពារសង្គម, ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍, វិស័យ ឯកជន, និងគ្រប់ភាគីពាក់ព័ន្ធ, រួមគ្នាជាធ្លុងមួយ ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ ឱ្យបានសម្រេចជោគជ័យ និងមាន ប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅជំរុញឱ្យការគ្របដណ្តប់សុខភាពជាសកល ក្លាយ ជាការពិតសម្រាប់ពលរដ្ឋកម្ពុជា។

ទី២. សម្តេចធិបតី ក៏ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្តិ និង ផែនការយុទ្ធសាស្រ្តលម្អិត, ក៏ដូចជា យន្តការតាមដាន និងវាយតម្លៃជាប្រចាំ អំពី វឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ សម្រាប់ជា មូលដ្ឋានក្នុងការកែសម្រួលយុទ្ធសាស្រ្តពាក់ព័ន្ធ ឱ្យបានសមស្រប, ទាន់ពេល, និង ចំទិសដៅ ដើម្បីឈានទៅសម្រេចបាននូវលទ្ធផលល្អ តាមការគ្រោងទុក។

៣. សម្តេចធិបតី ប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និង ជាប្រធានក្រុម- ប្រឹក្សាជាតិគាំពារសង្គម, បន្តដឹកនាំ, តម្រង់ទិស, និង សម្របសម្រួលការអនុវត្ត ផែនទីបង្ហាញផ្លូវនេះ តាមរយៈយន្តការអនុគណៈកម្មការទទួលបន្ទុកការគ្រប- ដណ្តប់សុខភាពជាសកល ដែលនឹងត្រូវបង្កើតឡើង ដូចត្រូវបានកំណត់ក្នុង យន្តការអភិបាលកិច្ចនៃផែនទីបង្ហាញផ្លូវនេះ ៕ 

ដោយ ៖ សិលា


ចែករំលែក៖