ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូ​ និងឈើចំនួន២សន្លឹក​ បានសម្រេច​គេចខ្លួន​បាត់ ២ថ្ងៃក្រោយ​ជាប់ខ្នោះដៃ​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ មន្ត្រី​នគរបាល​ នៃ​អធិការ​ដ្ឋាន​​ស្រុក​ភ្នំ​ក្រវាញ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ថា​ កម្លាំងសមត្ថកិច្ចស្រុកភ្នំក្រវាញ​ បានចុះស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្រោយធ្វើសកម្មភាពលួច​ម៉ូតូ​ និងឈើចំនួន២សន្លឹក​ បានសម្រេច​គេចខ្លួន​បាត់ ២ថ្ងៃក្រោយ​ជាប់ខ្នោះដៃ​។ 

ប្រភពដដែលបន្តថា​ សមត្ថកិច្ច​ កាលពីថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ​២០២៤ វេលាម៉ោង២និង៣០នាទីរសៀលបានទទួលពាក្យបណ្ដឹងពីឈ្មោះ សុខ សារ៉ន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថាមានករណីជនសង្ស័យ១នាក់លួចយកម៉ូតូកញ្ចាស់១គ្រឿងម៉ាកវ៉េវអាល់ហ្វា នឹងឈើចំនួន២សន្លឹក នៅចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ 

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ​ បានឲ្យដឹងថា កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ វេលាម៉ោង៨ និង០០នាទីយប់ ជនសង្ស័យឈ្មោះ រី រ៉ី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បានធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វា នឹងឈើចំនួន២សន្លឹក។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖