ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៩នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី២២ ឧសភា​ម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​  យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ច​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​ឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី​កាលពីម្សិលមិញនេះ​! ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២១នាក់(ស្រី ១នាក់),ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់(ស្រី ២នាក់)​ និងអនុវត្ដន៍ដីកា៖ ដីកា ២ ចាប់ ២នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៩៨,៥៩ក្រាម​ និងមេតំហ្វេតាមីន(Wy)ស្មេីនិង​ ០,០៩ក្រាម។ 

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ ៨អង្គភាព 

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២៧,២១ក្រាម និងWy ០,០៩ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥៧ក្រាម។

*៤ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២២ក្រាម។

*៥ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៥,៧៩ក្រាម។

*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១០នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៦,៨៦ក្រាម។

*៨ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៧,៧៤ក្រាម៕

ដោយ៖ តារា​


ចែករំលែក៖