ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌឬស្សីកែវចុះពិនិត្យសកម្មភាពស្តារប្រឡាយទឹកមុនរដូវភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ អភិបាលខណ្ឌឫស្សីកែវកាលពីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទនិងជំនាញចុះពិនិត្យសកម្មភាពស្ដារប្រឡាយបាក់ទូកនិងពិនិត្យមើលទ្វារទឹកគីឡូម៉ែត្រលេខ៩ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

ក្នុងការចុះពិនិត្យមើលសកម្មភាពស្ដារប្រឡាយទឹកមុនរដូវវស្សាចូលមកដល់លោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សឺកែវបានណែនាំដល់មន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់និងស្ដារកាយយកល្បាប់ភក់និងសំរាមផ្សេងៗដាក់ឡើងមកលើគោក។

ផ្ទះប្រជាពលរដ្ឋចំនួន៣៦ គ្រួសារដែលស្ថិតនៅលើប្រឡាយបាក់ទូកនឹងត្រូវរុះរើចេញដើម្បីឲ្យគ្រឿងចក្រធ្វើការកាយនិងស្ដារប្រឡាយដើម្បីរំដោះផ្លូវទឹក។

ជាមួយគ្នានោះលោកអភិបាលលោកជិន ប៊ុនធឿន បានមានប្រសាសន៍ថាពលរដ្ឋ ៣៦ គ្រួសារដែលស្ថិតនៅលើខ្នងប្រឡាយលោកនិងរៀបចំធ្វើការដោះស្រាយជូនពួកគាត់នៅពេលខាងមុខ ៕

ដោយ៖ អរុណរះ


ចែករំលែក៖