ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះថា៖ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២៣ខែឧសភា២០២៤ បានធ្វើការចុះល្បាតក្នុងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្តែង ពីបទ រក្សាទុកនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបណ្ដោយផ្លូវលេខ៣២៤zក្រុម១៣ភូមិ៧ សង្កាត់ផ្ស៉ាដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*ជនសង្ស័យឈ្មោះ លី ច័ន្ទនី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ( វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម )។
*វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លា ០១ កញ្ចប់ធំល្មម បំពង់កែវកែច្នៃចំនួន៧ដើម ថង់សំរាប់ច្រកមួយចំនួន ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone 7plusពណ៌ផ្កាឈូក ម៉ូតូ០១គ្រឿងម៉ាក nex ពណ៌សរលាយលឿង ពាក់ស្លាកលេខភ្នំពេញ 1 Lp9154 លេខតួនិងលេខម៉ាសុីន CE 44F-360367។
*បច្ចុប្បន្ន : ជនសង្ស័យចំនួន០១នាក់ខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ អរុណរះ