ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចូលរួម បិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ

ចែករំលែក៖

  ភ្នំពេញ៖ ជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ១៤របស់រាជធានីភ្នំពេញ បានធ្វើពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតនេះព្រមៗគ្នានិងយ៉ាងគគ្រឹកគគ្រេងនៅតាមខណ្ឌរបស់ខ្លួន សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជម្នះអោយបានដាច់ខាតនៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៦ឧសភាខាងមុខនេះ។ 

   ដោយឡែកនៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៤ នេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ,ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤”នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅផងដែរ។

     លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ព្រឹកថ្ងៃទី២៤ ឧសភានេះជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោយពីយើងបានបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ។ 

    លោក ឃួង ស្រេង បានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅខណ្ឌព្រែកព្នៅ ដែលបានខិតខំធ្វើការអភិវឌ្ឍន៍មូលដ្ឋានខណកឌឱ្យមានការអភិវឌ្ឍន៍រីកចម្រើននិងរក្សាបាននូវភូមិសង្កាត់មានសុវត្ថិភាពស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 

  លោកបាន បន្តថា ផ្អែកតាមច្បាប់របស់ គជប គឺការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ឧសភានិងបញ្ចប់នៅថ្ងៃទី២៤ខែឧសភានេះ។ ក្នុងរយៈពេលនៃការ ឃោសនាបោះឆ្នោតនេះ គឺបានដំណើរការទៅដោយរលូនតាមច្បាប់របស់គជប។ គណបក្សប្រជាជនកម្ពុជានឹងទទួលបាននូវ ជ័យជំនះយ៉ាងពិតប្រាកដនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដោយសារ គណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំពិសេសគឺគណបក្សប្រជាជនកម្ពុជាបានបម្រើផលប្រយោ ជន៍ប្រជាពលរដ្ឋ អភិវឌ្ឍន៍មូលដ្ឋាន រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មានធនធានមនុស្សទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។គណបក្សប្រជាជនកម្ពុជាជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារ ជាមួយនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ។ បន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោ បាយជំនួយសង្គម ដោយបានជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងដោយប្រការផ្សេងៗទៀតពោលគឺអ្វីៗដែលគណបក្សប្រជាជនកម្ពុជាបានធ្វើគឺធ្វើទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងមូល។ 

     ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នានិងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។បន្ថែមពីនេះអាជ្ញាធរទាំងអស់ត្រូវបំផុសចលនាមហាជនឲ្យគាំទ្រគម្រោង “ព្រែកជីកហ្វូណន-តេជោ”។

       លោកធីម សំអាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា៖  ក្នុងរយៈពេលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ក្រុមការងារ ក្រុមបេក្ខជនក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ សហការជាមួយគណបក្សរាជធានី គណបក្សខណ្ឌ សង្កាត់ បានចុះជួបឃោសនាជាមួយ អង្គបោះឆ្នោត ដើម្បីបង្កើនការយល់ដឹង និងចងចាំបាននូវលេខរៀងរបស់គណបក្សយើងគឺ ៖លេខរៀងទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដែលមានសន្លឹកឆ្នោតពណ៌ ផ្ទៃមេឃ និងលេខរៀងទី៥ សម្រាប់ការបោះ ឆ្នោតក្រុមប្រឹក្សារាជធានី ដែលមានសន្លឹកឆ្នោតពណ៌ស។អង្គបោះឆ្នោតរបស់យើងដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ក្នុងខណ្ឌព្រែកព្នៅ បានប្តេជ្ញាចិត្តរួចជាស្រេចថា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជម្នះជាដាច់ខាត៕

ដោយ ៖ សំរិត


ចែករំលែក៖