ភ្នំពេញ៖ លោក ឌី វិជ្ជា និងមន្ត្រីវ័យក្មេងចំនួន១៤រូបទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
តាមសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាដោយសម្ដេច សាយ ឈុំ អនុប្រធានគណបក្ស បានសម្រេចតែងតាំងបំពេញបន្ថែមជាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចំនួន១៥រូប។
សមាជិកថ្មីគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលទាំង១៥រូបនេះ រួមមាន៖ លោក ទៀ សីហា ,លោក ជា សុមេធី ,លោក ឆាយ ឫទ្ធីសែន ,លោក សុខ សូកេន ,លោក ប៊ិន ត្រឈៃ ,លោក ឡាយ គឹមលី ,លោក ម៉ឹង ពន្លក ,លោក ហេង ណន ,លោក វង្ស ប៊ុនឥន្ទ្រាវុធ ,លោក ហាវ រតនៈ ,លោក សេង ឡូត ,លោក សុខ ពុទ្ធិវុធ ,លោក ស៊ុយ ជីហ៊ាង ,លោក ឌី វិជ្ជា និងលោក ហូ ឈុនគ្រី។
គួរជម្រាបថា បច្ចុប្បន្ន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អមដោយអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ រួមទាំងសមាជិក-សមាជិកាតាមបណ្ដាក្រសួងស្ថាប័ន និងរាជធានីភ្នំពេញ-ខេត្តទូទាំងប្រទេស៕
ដោយ៖ តារា