ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកបាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់ជិះចេញពីផ្សារឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២៤​ នៅចំណុចមុខផ្សារកាណាស៉ីធី​ ផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះឃួន​ គន្ធា​ ភេទស្រី​ អាយុ៣២​ឆ្នាំ​ ស្នាក់នៅភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពង់ធំ1G- 9157 ធ្វេីដំណេីរចេញពីផ្សារកាណាស៉ីធីហេីយបានឆ្លងផ្លូវចោមចៅក្នុងទិសដៅពីត្បូងទៅជេីង ភ្លាមៗនោះស្រាប់តែមានសិស្សសាលាប្រុសស្រី២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រី​ម ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GJ-5757ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូស៊េរីឆ្នាំ២០១៤រងរបួសបាក់ជេីងឆ្វេង។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ហើយជាមួយគ្នានោះភាគីខាងបង្កក៏បានទៅមន្ទីរពេទ្យដេីម្បីធ្វេីការសម្របសម្រួលផងដែរ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖