ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនេីង០៦នាក់​កាន់កាប់អាវុធខុសច្បាប់​ ត្រូវបានកម្លាំងនគរបាលស្រុកលេីកដែក​ឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល​ ៖​ ក្មេងទំនេីងចំនួន០៦នាក់​ ដែលបានកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដែកទីប​និងដុំឥដ្ឋ)ត្រូវបានកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកលេីកដែក​ធ្វេីការឃាត់ខ្លួន​នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤​ នៅលើផ្លូវជាតិលេខ១៤ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

​   ក្នុងប្រតិបត្តិការ​នេះ​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានបង្ក្រាបករណី​កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដែកទីប+ដុំឥដ្ឋ)​ ឃាត់ខ្លួនក្មេងទំនេីងចំនួន០៦នាក់មានដូចខាងក្រោម៖ 

   ១.ឈ្មោះ ឃិន គឹមហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល គ្មានសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមាន (-)​, ទី២.ឈ្មោះ ចិន្តា វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល  គ្មានសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមាន (-)​, ទី៣.ឈ្មោះ វណ្ណា ភូវីត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល គ្មានសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមាន (-)​, ទី៤.ឈ្មោះ ហឿន លីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល  គ្មានសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមាន (-)​, ទី៥.ឈ្មោះ ឃឿន ស៊ីធៀន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល គ្មានសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមាន (-)​ និងទី៦.ឈ្មោះ យ៉ុន ស៊ីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល  គ្មានសារធាតុញៀននៅក្នុងទឹកនោម អវិជ្ជមាន (-)។

​    ដោយឡែកវត្ថុតាងចាប់យកមាន៖

១.ដែកទីប០១ដើម ពណ៌ប្រផេះ ប្រវែង ០១ម៉ែត្រ ។

២.ដែកទីប ពណ៌ស ប្រវែង០,៩០ម៉ែត្រ ០១ដើម ។

៣.ដុំឥដ្ឋតាន់១ដុំ ។

៤.ម៉ូតូ០៣គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AA-1343,  ម៉ាក Honda Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AD-3516, ម៉ាក Honda Dream C125 ឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AR-3559។

​     គួរបញ្ជាក់ថា​ នៅមុនពេលកើតហេតុ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានបានចេញល្បាតរថយន្ត០៣គ្រឿងតាមភូមិសាស្រ្តងាយរងគ្រោះ។ ពេលចុះដល់ចំណុចកើតហេតុខាងលើ កម្លាំងជំនាញបានប្រទះឃើញម៉ូតូ០៣គ្រឿង មនុស្ស០៦នាក់ ហើយមានម៉ូតូ០១គ្រឿងដួល បន្ទាប់មកក៏ឃើញក្មេងទំនើងទាំងនោះដកដែកទីប និងដុំឥដ្ឋចេញពីម៉ូតូ ។ ក្រោយពីឃើញភ្លាម កម្លាំងនគរបាលបានឈប់ និងចុះទៅឃាត់បានមនុស្ស០៦នាក់ ម៉ូតូ០៣គ្រឿង និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីចាត់ការតាមនីតិវិធី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖