ម៉ាឡេស៊ី ដែលឈរនៅចំណាត់ថ្នាក់លេខ 3 បានវ៉ាដាច់ប្រទេសថៃបីត្រីមាសជាប់ៗគ្នាចាប់ពី ខែមករាដល់ខែមីនា ក្លាយជាទីផ្សាររថយន្តធំទីពីររបស់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។
យោងតាមសមាគមយានយន្តម៉ាឡេស៊ី ការលក់រថយន្តបានឈានដល់ 202,245 គ្រឿងក្នុងត្រីមាសទីមួយនៃឆ្នាំនេះ កើនឡើង 5% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាការកើនឡើងបន្តបន្ទាប់គ្នា ដោយការលក់នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនឡើង 11% ក្នុងឆ្នាំ 2023 ដោយបង្កើតកំណត់ត្រានៃការលក់រថយន្តចំនួន 799,731 គ្រឿង។
ផ្ទុយទៅវិញ ការលក់នៅប្រទេសថៃបានធ្លាក់ចុះ។ ប្រទេសថៃដែលបានកាន់តំណែងទីពីរជាយូរមកហើយបែជាមានការលក់ធ្លាក់ចុះ 25% ក្នុងត្រីមាសទីមួយធៀបនឹងឆ្នាំមុន។ ការលក់រថយន្តប្រចាំខែរបស់ប្រទេសថៃបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីខែមិថុនាឆ្នាំមុន ដោយសារការកើនឡើងនៃប្រាក់កម្ចីរថយន្តដែលមិនដំណើរការ និងការប្រើប្រាស់នៅទ្រឹង។
ទន្ទឹមគ្នានេះ ឥណ្ឌូណេស៊ីក៏មានសន្ទុះទាបដែរ។ ការលក់រថយន្តនៅក្នុងត្រីមាសទី 1 បានធ្លាក់ចុះ 24% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការកើនឡើងអត្រាការប្រាក់បាននាំឱ្យអ្នកប្រើប្រាស់ឈប់ទិញ ៕
ដោយ៖ ភារៈ