ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌក្រសួង​មហាផ្ទៃ​ ប្រជុំស្ដាប់របាយការណ៍របស់ក្រុមការងារកិច្ចប្រតិប្រតិបត្តិការ ចុះត្រួតពិនិត្យក្រុមក្មេងទំនើង ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យលោកឧត្ដមសេនីយ៍ទោ ស្រូយ អាប៊ូទី អនុប្រធាននាយកដ្ឋាន ដឹកនាំប្រជុំស្ដាប់របាយការណ៍របស់ក្រុមការងារកិច្ចប្រតិប្រតិបត្តិការ ចុះត្រួតពិនិត្យក្រុមក្មេងទំនើង ក្នុងរាជធានីភ្នំពេញ (ខណ្ឌដូនពេញ-ទួលគោក-សែនសុខ-មានជ័យ) ជាលទ្ធផលក្រោយពីកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះដឹកនាំត្រួតពិនិត្យក្រុមក្មេងទំនើងពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤កន្លងមនេះ ឃើញថា សកម្មភាពក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌទាំង៤ មានការស្ងប់ស្ងាត់។ 

ក្នុងកិច្ចប្រជុំនោះ លោក ស្រូយ អាប៊ូទី បានដាក់គោលការណ៍បន្តសម្រាប់កម្លាំងកិច្ចប្រតិប្រតិបត្តិការ ចុះត្រួតពិនិត្យក្រុមក្មេងទំនើងរួមមាន៖ 

*ទី១៖ គ្រប់គោលដៅទាំងអស់ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យការងារឲ្យបានម៉ត់ចត់បំផុត 

*ទី២៖ បទល្មើស (លួច-ឆក់-ហិង្សាមានស្ថានទោស) កើតឡើងត្រូវសហការជាមួយកម្លាំងមូលដ្ឋានបង្ក្រាបឲ្យបាន។ 

ជាការកត់សម្គាល់ នៅថ្ងៃដំបូងនៃប្រតិបត្តិការសង្កេតឃើញថា ក្រុមក្មេងទំនើងបានប្រមូលផ្ដុំគ្នាច្រើននៅភូមិសាស្ដ្រមួយចំនួន ដោយពេលនោះកម្លាំងជំនាញបានធ្វើការអប់រំណែនាំ និងប្រគល់ជូនមូលដ្ឋានដើម្បីអនុវត្តបន្ដតាមនីតិវិធី។ នៅថ្ងៃបន្ដបន្ទាប់សកម្មភាពនៃការប្រមូលផ្ដុំនេះហាក់ស្ងប់ស្ងាត់ តែកម្លាំងជំនាញនៅបន្ដបំពេញការងារប្រកបដោយការយកចិត្តទុកដាក់បំផុត៕

ដោយ​៖ តារា​


ចែករំលែក៖