ខេត្តសៀមរាប៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង វេលាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខស្ថានីយ៍ប្រេង អឹងហ៊ុយ ភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង លើផ្លវជាតិលេខ៦ រវាងរថយន្តនិងរថយន្តរួមនិងម៉ូតូ។ ករណីគ្រោះថ្នាក់នេះយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នឹងពីរនាក់ទៀតបានរងរបួសធ្ងន់ស្រាល ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា រថយន្តអ្នកដំណើរ ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ.3D-8142 ពីទិសខាងលិចទៅទិសខាងកើតបុករថយន្ត១គ្រឿង ម៉ាកគាប្រោនធាពណ៌ស ពាក់ផ្លាកលេខសៀមរាប 2B-5980 បើកបរដោយឈ្មោះ ធី សាង ភេទប្រុស អាយុ24ឆ្នាំ នៅភូមិជាចធំ ឃុំចុងជាច ស្រុកកំបែរ ខេត្តត្បូងឃុំ បើកបរមានទីសដៅពីកើតទៅលិច មានអ្នករួមដំណើរ១នាក់ ឈ្មោះ ចាប សម្បត្តិ ភេទ ប្រុសអាយុ ១៧ឆ្នាំ នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប (របួសស្រាល)។
ក្រោយពេលកើតហេតុ រួច អ្នកបើកបររថយន្តធុនធំចុះរត់គេចខ្លួនបាត់។ មូលហេតុរថយន្តដឹកអ្នកដំណើធុនធំបើកបរឡើងជែងខ្វះការប្រុងប្រយ័ត្ន។
អធិការនគរបាលស្រុកប្រាសាទបាគង បន្តថា ពេលកំពុងកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាស៊េរី ០១០ ពណ៌ខ្មៅ ពាក់ផ្លាកសៀមរាប 1J-6143 បើកបរដោយឈ្មោះ គ្រីង ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិច បានបុកនិងរថយន្តដឹកអ្នកដំណើរដែលបុកគ្នាជាមួយជាមួយរថយន្តម៉ាកគាប្រោនធារួច ខូចបែរមុខទៅទិសខាងកើត។
មូលហេតុអ្នកបើកបរម៉ូតូបើកបរមានល្បឿលឿនខ្វះការប្រុងប្រយ័ត្ន។ ករណីនេះបណ្តាលឲ្យស្លាប់មនុស្ស ម្នាក់អ្នកបើករថយន្តគាប្រោនធា។ ប្រភពព័ត៌មានបានបញ្ជាក់ថា របួសមនុស្ស២នាក់ ស្រាល១នាក់ ធ្ងន់១នាក់ អ្នករួមដំណើររថយន្តប្រោនធា។
គ្រោះថ្នាក់នេះម៉ូតូ ១គ្រឿងធ្ងន់ រថយន្ត២គ្រឿងធ្ងន់វត្ថុតាង ទាំង៣នាក់ ត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋានស្រុកប្រាសាទបាគង កសាងសំណុំរឿងតាមនីតិវីធីច្បាប់ ៕
ដោយ៖ សូរិយា