ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ ៖​ ចេញសេចក្តីប្រកាសព័ត៌មានចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន​ បង្កឡើងដោយជនត្រូវចោទ ជាក្មេងទំនើង២ក្រុម

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ សាលាដំបូងខេត្តក្រចេះ​ នៅរសៀល​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីប្រកាសព័ត៌មាន​ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បង្កឡើងដោយជនត្រូវចោទ ជាក្មេងទំនើង២ក្រុម។ 

អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ទី២៦ ខែខុសភា ឆ្នាំ២០២៤នេះ សាលាដំបូងខេត្តក្រចេះ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ នៅថ្ងៃទី២៦ ៣២៦ ចុះថ្ងៃទី២៥ ៤ ខែខុសភា ឆ្នាំ២០២៤ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២៣៣ អ.យ.ក/២៤ ថ្ងៃទី២៦ ខែខុសភា ឆ្នាំ២០២៤ របស់តំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ដែលទាក់ទងទៅនឹងជន ត្រូវចោទ ជាក្មេ ជាក្មេងទំនើង២ក្រុម ក្នុងនោះមានជនត្រូវចោទមានខ្លួនចំនួន១០នាក់ គឺ ១.ឈ្មោះ ស្លា ម៉េងសី ភេទ ប្រុស អាយុ២២ឆ្នាំ, ២.ឈ្មោះ ហេង គឹមស៊ាន ភេទប្រុស អាយុ២០ឆ្នាំ, ៣.ឈ្មោះ លឹម ឆាយហុង ភេទប្រុស អាយុ១៧ឆ្នាំ, ៤. ឈ្មោះ ចឹក ភក្តិណា ភេទប្រុស អាយុ១៨ឆ្នាំ, ៥.ឈ្មោះ ឡេង សុរិយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ៦. ឈ្មោះ ហួរ ប៊ុនហៀប ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទៈ ហិង្សាដោយចេតនា មានស្ថាន ទម្ងន់ទោសដោយប្រើអាវុធ និងបទៈ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, ៧.ឈ្មោះ ចាន់ រតនា ភេទ ប្រុស អាយុ២០ឆ្នាំ, ៨.ឈ្មោះ ជន វីលីប ភេទប្រុស អាយុ១៨ឆ្នាំ, ៩.ឈ្មោះ សុខ ឡង់ឌី ភេទប្រុស អាយុ១៧ឆ្នាំ និង១០.ឈ្មោះ ណាស្រីន ហ្សែទី ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ ប្រព្រឹត្តនៅចំណុចមុខមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែខុសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ 

អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ សូមបញ្ជាក់ថា ចំពោះករណីហិង្សាខាងលើនេះ បង្កឡើងដោយ ក្មេងទំនើង២ក្រុម ដោយក្មេងទំនើងមួយក្រុមមានគ្នាចំនួន៥នាក់ ជិះម៉ូតូចំនួន២គ្រឿង ប្រដាប់ដោយដែក បំពង់ទីបចំនួន២ដើម ធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមកជាមួយក្រុមក្មេងទំនើងមួយក្រុមទៀត ដែល មានគ្នាចំនួន៥នាក់ ប្រដាប់ដោយកាំបិតផ្គាក់ចំនួន១ដើម, កាំបិតប៉័ងតោចំនួន១ដើម និងកាំបិតចុងស្រួច ចំនួន១ដើម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជា បណ្តោះអាសន្នលើជនត្រូវចោទទាំង១០នាក់ខាងលើនេះ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖