ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះវិហារ ចុះពិនិត្យទីតាំងកើតហេតុ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារសពដែលទទួលមរណភាពដោយបើកត្រាក់ទ័រភ្ជួរដីជាន់មីនតោន នៅស្រុកជាំក្សាន្ត

ចែករំលែក៖

ខេត្តព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានចុះពិនិត្យទីតាំងកើតហេតុ នឹងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួនរបស់រាជរដ្ឋាភិបាល ទៅប្រគល់ជូនលោកស្រី ថាន់ ចំរើន (ប្រពន្ធ) និងក្រុមគ្រួសារសពដោយ លោក ថោង ចន អាយុ  ៣៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំរំដោះស្រែ រស់នៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលមរណភាពដោយបើកត្រាក់ទ័រភ្ជួរដីជាន់មីនតោន ក្នុងចម្ការបម្រុងដាំដំឡូងមី នៅវេលាម៉ោង៦.១៦នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នៅចំណុចភូមិសាស្ត្រភូមិសែនតេជះ ឃុំមរកតស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារបានចុះពិនិត្យទីតាំងកើតហេតុ នឹងនាំយកគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួនរបស់រាជរដ្ឋាភិបាល នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះថវិកាចូលរួមរំលែកទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន ១០លានរៀល,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំនួន ៣០លានរៀល,ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ចំនួន ៤លានរៀល,ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ៤លានរៀល ។

ក្រុមការងារកងពលធំអន្តរាគមន៏លេខ៣ចំនួន៣៥មុឺនរៀល បច្ច័យរដ្ឋបាលឃុំរំដោះស្រែ១លានរៀល,បច្ច័យលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្ត្រា១លានរៀល,បច្ច័យរដ្ឋបាលស្រុកជាំក្សាន្ត៦០មុឺនរៀល ,បច្ច័យសមាគមន៍ក្រុមប្រឹក្សា៤លាន៤៤មុឺនរៀល ,បច្ច័យ.ស ស.យ.ក២០មុឺនរៀល ,រួមនឹងបច្ច័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន កាកបាទក្រហមកម្ពុជាចំនួន១លានរៀលផងដែរ។

នាឱកាសនោះដែរឯកឧត្តម គីម រិទ្ធី បានសម្តែងនូវសមាណចិត្តក្តុកក្តួលជាមួយនឹងក្រុមគ្រួសារសាច់ញាតិនៃសពនឹងបានពាំនាំប្រសាសន៍ផ្តាំផ្ញើរចូលរួមរំលែកទុក្ខពីសំណាកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំមួយនេះជាមួយនឹងក្រុមគ្រួសារសាច់ញាតិសព។

ឯកឧត្តមថាខ្លួនឯកឧត្តមផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តក៏ដូចបងប្អូនប្រជាពលរដ្ឋពិតជារន្ធត់ចិត្តចូលរួមសោកស្តាយចំពោះលោកថោង ចនជាមួយនឹងក្រុមគ្រួសារសាច់ញាតិ រកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយ ដោយឯកឧត្តមថាចាប់ពីពេលនេះតទៅ

យើងបាត់បង់នូវធនធានមនុស្សម្នាក់ដែលជាអ្នកធ្លាប់បម្រើជាតិបម្រើប្រជាពលរដ្ឋយើងបាត់បង់ឪពុកជាទីគោរពស្រលាញ់យើងបាត់បង់បងបាត់បង់ប្អូនហើយបើទោះបីលោកបានលាចាគលោកយើងនេះទៅក៏ដោយតែរាល់ទង្វើល្អៗនឹងសកម្មភាពរបស់លោកក្នុងកិច្ចកការសង្គមកន្លងមកគឺបានដក់ជាប់នៅក្នុងដូងចិត្តថ្នាកដឹកនាំនឹងរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះដោយមិនអាចបំភ្លេចបានឡើយ។

ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើរដល់ក្រុមគ្រួសារសាច់ញាតិសពជាពិសេសលោកស្រីជាភរិយាធ្វើយ៉ាងណាដោយចាប់តែពីម៉ោងនេះថ្ងៃនេះតទៅគឺមានតែខ្លួនលោកស្រីខ្លួនឯងផ្ទាល់ជាជនបង្គោលគ្រឹះសម្រាប់គ្រួសាមួយនេះ ហើយក៏ត្រូវតាំងស្មារតីឡើងដើម្បីធ្វើជាមេគ្រួសារធ្វើជាឪពុកផងនឹងធ្វើជាម្តាយផងដើម្បីជាបង្អែកដ៏រឹងមាំដល់ក្មួយៗប្អូនៗជាកូនទៅថ្ងៃអនាគត់។

ឯកឧត្តមក៏បានណែនាំទៅដល់ប្អូនៗក្មួយៗដែលត្រូវជាកូនរបស់សពលោកថោង ចនធ្វើយ៉ាងណាបើទោះអត់ពីឪពុកទៅក្មួយៗប្អូនៗត្រូវខិតខំរៀនសូត្រយកចំណេះវិជ្ជា ពីព្រោះចំណេះវិជ្ជានេះហើយ គឺជាទ្រព្យជាប់នឹងប្រាណចោរលួចក៏មិនបានចាយច្រើនរឹតតែចម្រើនឡើងទៀតផង៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖