ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបានជនសង្ស័យ០២នាក់ និង០២នាក់ទៀតគេចខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស 

ចែករំលែក៖

កណ្តាល ៖ ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងនគរបាលស្រុកកៀនស្វាយ ធ្វេីការឃាត់ខ្លួននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ ។

ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងស្រុកកណ្តាលស្ទឹង បានសហការគ្នាធ្វើការស្រាវជ្រាវបង្ក្រាបករណី: លួចមានស្ថានទម្ងន់ទោស ដោយកើតហេតុកាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ចំណុច៖ ភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះម្នាក់មានឈ្មោះ យុង សុផាត ភេទ ប្រុស អាយុ៤៤ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរកា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ រត់ឡានឈ្នួល ។ ដោយឡែកជនសង្ស័យ០៤នាក់៖ គេចខ្លួន០២នាក់ និងឃាត់ខ្លួនចំនួន០២នាក់រួមមាន ៖ទី១.ឈ្មោះ Nguyễn Thont Đồng ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ វៀតណាម (ឃាត់ខ្លួន )

២.ឈ្មោះ Li Jun Wei ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន (ឃាត់ខ្លួន) និងចាប់យកវត្ថុ តាងមាន ៖ រថយន្ត០១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ ស ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2BX- 6820 (របស់ ជនរងគ្រោះ )ក្នុងនោះមានសម្ភារៈបាត់បង់ៈ ទូរស័ព្ទ០១គ្រឿង ម៉ាកSAMSUNG FOLD3 ពណ៌ខ្មៅ (របស់ជនរងគ្រោះ )

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២ខាងលើ ត្រូវបានសម្ថកិច្ចជំនាញកំពុងកសាងសំណុំដើម្បីចាត់ការតាមនីតិវិធី។ ចំពោះជនសង្ស័យ០២នាក់ទៀតដែលគេចខ្លួន កម្លាំងសម្ថកិច្ចជំនាញបន្តស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖