ខេត្តបន្ទាយមានជ័យៈក្មេងទំនើងម្នាក់ជំនាញខាងជិះម៉ូតូបំពាក់ស៊ីម៉ាំងប្រែង បន្លឺសម្លេងរំខានអ្នកស្រុកពេញភូមិតាមផ្លូវ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងការិយាល័យនគរបាលចរចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល តាមស្ទាក់ឃាត់មកសួរនាំ ក្រោយពីយុវជនរូបនេះបានធ្វើសកម្មភាពជិះម៉ូតូ កាលពីរវេលាម៉ោង១៥ និង៤០នាទីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។
នគរបាលប្រាប់ថាៈក្មេងទំនើងរួបនោះមានឈ្មោះ ង៉ង់ ចាន់ទី ភេទប្រុស អាយុ 24ឆ្នាំ រស់នៅភូមិរោងម៉ាស៊ិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ជននេះមានប្រវត្ថិធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើក ចេញពីពន្ធនាគារបានរយះពេល ២ឆ្នាំមកហើយ និងបានតេស្តទឹកនោមមានសារធាតុញៀន។
បច្ចុប្បន្នក្មេងទំនើងរូបនេះត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ និង កសាងសំណុំរឿងចាត់ការបន្តតាមតាមនីតិវិធី៕
វណ្ណា