ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។ ដូច្នេះយុវជន យុវតី គួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ១៣នាក់(ស្រី ០នាក់),ប្រើប្រាស់ ៤ករណី ឃាត់ ១៩នាក់(ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង២២៣១៧៣,៥៩ក្រាម និងកេតាមីន(Ke)ស្មេីនិង៣១៨០៨,០ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ០៩អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ២២២៩០០,០ក្រាម និងKe ៣១៨០៨,០ក្រាម។
*២ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់ ស្រី ១នាក់ ចាប់យកIce ១០,២០ក្រាម។
*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,១៦ក្រាម។
*៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៤ក្រាម។
*៥ / កំពង់ធំ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។
*៦ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០៤ក្រាម។
*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ៤១,១១ក្រាម។
*៨ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៤ក្រាម។
*៩ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៨៨,៦៨ក្រាម។
កម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព
*១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១៣១,៩២ក្រាម៕
ដោយ៖តារា