ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានបង្ក្រាប ករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត (កាំបិត បង្កដោយក្មេងទំនើង)
សមត្ថកិច្ចបញ្ជាក់ថា ៖ កើតហេតុនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចបន្តថា ៖ ជនសង្ស័យចំនួន ០២នាក់ (ឃាត់ខ្លួន) ។ ក្នុងនោះវត្ថុតាងចាប់យក
មាន កាំបិតបុ័ងតោ ០១ ប្រវែង០,២៧សង់ទីម៉ែត្រ ។
-កាំបិតចុងស្រួច ដងធ្វើពីឈើ ០១ ប្រវែង០,២២សង់ទីម៉ែត្រ ។
-មធ្យោបាយម៉ូតូ ០១គ្រឿង
-ម៉ាក HONDA Scoopy ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្តាល 1AA- 7255។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ មូលហេតុ ដែលខ្លួនទុកកាំបិតនៅក្នុងកែបម៉ូតូ គឺទុកសម្រាប់ការពារខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សិលា