ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីប

ចែករំលែក៖

ប្រទេសចិន ៖ រសៀលថ្ងៃទី ២៩ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីបដែលអញ្ជើញមកចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ នេះជាផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះជាខួបទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេហ្ស៊ីប ។ ១០ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិននិងអេហ្ស៊ីបបានក្លាយទៅជាគំរូដ៏រស់រវើកក្នុងការរួមសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងប្រទេសអារ៉ាប់ អាហ្វ្រិក អ៊ីស្លាមនិងប្រទេសកំពុងអភិវឌ្ឍន៍ ។

ប្រទេសចិនផ្តួចផ្តើមឱ្យមានពហុប៉ូលភាវូបនីយកម្មប្រកបដោយស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្ន រីករាយរួមជាមួយភាគីអេហ្ស៊ីបកសាងទំនុកចិត្តចំពោះគ្នាកាន់តែស៊ីជម្រៅឥតឈប់ឈរ ជំរុញកិច្ចសហប្រតិបតិ្តការ រួមគ្នាគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិ និងផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងន័យរួមចំណែកកម្លាំងកាយចិត្តដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក ៕

ដោយ ៖ សិលា

រូបថត: CGTN


ចែករំលែក៖