ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ៖​ ប្រកាស​តែងតាំង​និងផ្ទេរភារកិច្ចនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំនួន​២រូប

ចែករំលែក៖

ភ្នំពេញ​៖​ លោកអភិសន្ដិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃ​ទី​៣០​ ខែឧសភា​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានចេញ​ប្រកាសស្ដីពីតែងតាំង​មុខតំណែង​មន្ត្រី​នគរបាល​ជាតិ​ ចំនួន​២រូប។ 

ជាក់ស្ដែង​យោងតាម​ប្រកាសលេខ ២៤៥០ ប្រក​ ស្ដី​ពីការ​ផ្ទេរភារកិច្ច​ សម្រេចដូចខាងក្រោម​៖

១. លោកវរៈសេនីយ៍ឯក​ ដេ​ ម៉ៅ​ អត្តលេខ ៤០២៧៧ ពីនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទៅ​ជា​ អនុបអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។

​២.​ លោកវរៈសេនីយ៍ទោ​​ ខាន់​ សារឿន​ អត្តលេខ ២៦២៧៧​ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ជា​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

ប្រការ​២,​ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួនដែលមាន ឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ​៖ តារា​


ចែករំលែក៖