ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ តែងតាំងលោកវរសេនីយ៍ទោ ខាន់ សារឿន ពីនាយការរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសលោកវរសេនីយ៍ឯក ដេ ម៉ៅ ពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។

នាឱកាសនោះក៏ប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំដាក់វិធានការពីកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់និងបង្រ្កាបគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖