ប្រទេសចិនបានចំណាយប្រាក់ចំនួន 204 លានដុល្លារទិញទុរេនវៀតណាមក្នុងខែមេសាកន្លងទៅដែលនេះគឺជាការ កើនឡើង 6.5 ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit)ក្នងរយៈពេល 4 ខែដំបូង ឆ្នាំនេះប្រទេសចិនបានទិញទុរេនវៀតណាមតម្លៃ 432 លានដុល្លារ កើនឡើង 168% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយវាក៏ស្មើនឹង៩២%នៃការនាំចេញទុរេនសរុបរបស់វៀតណាម។
វៀតណាមបាននាំចេញទុរេនរបស់ខ្លួនក្នុងតម្លៃជាមធ្យម ៤.២០៧ ដុល្លារក្នុងមួយតោន ក្នុងរយៈពេល ៤ ខែដំបូង ប៉ុន្តែកាលពីខែមុន តម្លៃទុរេនបានធ្លាក់ចុះ 5.6%។
អគ្គលេខា Vinafruit លោក Dang Phuc Nguyen មានប្រសាសន៍ថា ទុរេនវៀតណាមឥឡូវចូលដល់រដូវហើយ ដូច្នេះការផ្គត់ផ្គង់មានកម្រិតខ្ពស់។
តម្លៃនៃការដឹកជញ្ជូនទៅកាន់ប្រទេសចិនបច្ចុប្បន្នមានកម្រិតទាប ខណៈពេលដែលមានការប្រកួតប្រជែងតិចជាងពីក្រុមហ៊ុននាំចេញរបស់ថៃ ដោយសារគ្រោះរាំងស្ងួត និងរលកកំដៅបានកាត់បន្ថយទិន្នផលនៅក្នុងប្រទេសថៃ។ ដោយសារតែគ្រោះរាំងស្ងួត ទើបធ្វើទិន្នផល ទុរេនរបស់ថៃបានធ្លាក់ចុះ៤២%ឬស្មើនឹង ៥៤ម៉ឹនតោនក្នងឆ្នាំនេះ។