ខេត្តកោះកុង ៖ យ៉ាងហោចណាស់ ក៏មានដៃគូរបស់«ស្នាដៃនារីខ្មែរ» ប្រមាណជាង១០០នាក់ ក្នុងសកម្មភាពដំណើរកំសាន្ត Nine Story ទៅកាន់កោះស្តេច ១យប់២ថ្ងៃ ក្នុងការគាំទ្រផលិតផល Nine Story គឺគាំទ្រទេសចរណ៍ក្នុងស្រុក គាំទ្រ «ស្នាដៃនារីខ្មែរ » ជាមួយ ! អភិវឌ្ឍន៍សេចក្តីស្រលាញ់ ទំនុកចិត្ត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ តាមរយៈឡានក្រុងចំនួន៣ គ្រឿង និងឡានទេសចរណ៍ធុនតូចចំនួន ៤គ្រឿង ។
នាយកក្រុមហ៊ុន ស្នាដៃនារីខ្មែរ សាឡនត្រេឌីង ឯក ! លោក ម៉ៅ មីន និងលោកស្រី ហង់ វុត្ថា ជានាយិកា មជ្ឍមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅព្រឹកថ្ងៃសុក្រទី៣១ ខែឧសភានេះថា ៖ ដំណើរកំសាន្ត Nine Story ទៅកាន់កោះស្តេច ១យប់២ថ្ងៃ ផ្សាភ្ជាប់ យើងបានបង្កើនទំនាក់ទំនងជាមួយអតិថិជនអ្នកប្រើប្រាស់ ផលិតផល Nine Story ! និយាយរួមដើម្បីចងមិត្តភាព បង្កើនភាពស្និតស្នាល ដែលពួកគាត់បានទទួលយក និងប្រើប្រាស់ផលិតផល Nine Story ។
លោកបន្តថា ៖ ដំណើរកម្សាន្តនេះយើងដាក់ឈ្មោះថា «ដំណើកម្សាន្ត «Nine Story » ក្នុងនោះទៅលេងកោះស្តេច ទៅមើលផ្កាថ្ម ស្ទួចត្រី និងទៅកម្សាន្តនៅកោះស្មាច់ ។
លោកបញ្ជាក់ទៀតថា ៖ កម្មវិធីដ៏វិសេសវិសាលនេះ យើងទាំងអស់បានស្នាក់នៅ១យប់ មិនត្រឹមទៅកម្សាន្តមើលផ្កាថ្មប៉ុណ្ណោះ យើងបាននាំគ្នាជិះចេក នៅកោះរីករាយ បន្ទាប់មកពេលរាត្រីយើង ទទួលទានអាហារជុំគ្នា ជាមួយនឹង ការចាប់រង្វាន់ ផ្តល់ការលើកទឹកចិត្តទៀតផង។
លោកបានលើកថា ៖ លទ្ធផលទទួលបានក្នុុងដំណើរកម្សាន្តនេះ យើងទទួលបានសេចក្តី ស្រឡាញ់ពីពួកគាត់ផ្តល់មកឱ្យយើង … យើងបានផ្តល់ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅទៅកាន់គាត់វិញ យើងថែមទាំបានស្គាល់កាន់តែច្រើន តាមពីតំបន់ផ្សេងៗ គាំទ្រផលិតផល «Nine Story » ៕
ដោយ ៖ សិលា